Coalitics is the politics of coalition.


នយោបាយ

ជាទូទៅ នយោបាយ គឺជាដំណើរការនៃការដឹកនាំ គ្រប់គ្រងរដ្ឋនិងស្ថាប័ននយោបាយដ៏ទៃទៀត។ នយោបាយកើតឡើងនៅពេលដែលប្រជាពលរដ្នមានការខ្វែងគំនិតគ្នាអំពីបញ្ហាអ្វីមួយ ហើយដែលទាមទាមឲ្យមានដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ ព្រមជាមួយគ្នានេះដែរ នយោបាយ មាននិយមន័យជាច្រើនផ្សេងទៀត រាប់ចាប់តាំងពីទិដ្ឋភាពនៃរស់នៅប្រចាំថ្ងៃ រហូតដល់កំរិតរដ្ឋនិងរដ្នាភិបាល ព្រមទាំងការប្រគួតប្រជែងនៃគណបក្សនយោបាយ។

លោក Harold Lasswell បានឲ្យនិយមន័យ នយោបាយ ថាជាវិទ្យាសាស្ត្រនៃការកំណត់ថាតើអ្នកណានឹងទទួលបានអ្វី នៅពេលណា និងដោយរបៀបណា។ ដូច្នេះ នយោបាយ គឺជាដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តជារួម ជាសមូហភាព ដែលជាទូទៅធ្វើឡើងដោយរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ដើម្បីគ្រប់គ្រងបែងចែកធនធានសាធារណៈ តាមរយៈការបង្កើតច្បាប់ និងបទបញ្ញត្តិនានា ហើយរដ្នាភិបាលយកច្បាប់និងបទបញ្ញត្តិទាំងនោះទៅអនុវត្ត ដើម្បីឲ្យសង្គមជាតិដំណើរការបានល្អ។

Leave a comment