ជម្លោះនយោបាយជាអចិន្ត្រៃយ៏ ដែលបង្កហេតុ ឬ បង្កើតឡើងដោយអ្នកកាន់អំណាច ដើម្បីវាយកម្ទេចគួប្រកួតប្រជែងដ៏មានសក្តានុពល គឺជាទម្រង់ដ៏អាក្រក់នៃការប្រកួត ដើម្បីទៅដឹកនាំប្រទេស។ ទម្រង់ដ៏អាក្រក់នៃការប្រកួតនេះ មិនបានធ្វើឲ្យគ្រប់ភាគីស្ងប់ចិត្តឡើយ។
លើសពីនេះទៅទៀត ការវាយកម្ចេចគូប្រកួត ឲ្យរត់ខ្ចាត់ខ្ចាយ គឺជាការបំផ្លាញសន្តិភាព។ ជាការបំផ្លាញសន្តិភាព ដោយហេតុថា អ្នកនយោបាយរងគ្រោះទាំងនោះ នឹងធ្វើការតស៊ូមតិតបតវិញ។ ការវៃប្រហារទៅ និងការតបតមក ដែលកាន់តែក្តៅឡើងៗ នឹងធ្វើឲ្យប្រជារាស្ត្ររលាក ឬ រងទុក្ខទោស។
ជាសរុបមក ជម្លោះនយោបាយ គឺធ្វើឲ្យគ្មានសន្តិភាព គ្មានស្ថេរភាព គ្មានយុត្តិធម៌។ កក្តាអស់ទាំងនេះហើយ នឹងធ្វើឲ្យប្រទេសជាតិចុះខ្សោយ ហើយប្រទេសជិតខាង ងាយនឹងកេងយកប្រយោជន៏ ដើម្បីជាតិសាសន៏គេ ហើយប្រទេសមហាអំណាចធំៗ ក៏នឹងចូលមកលូកដៃ ដើម្បីផលប្រយោជន៏គេដែរ។ ចុងបញ្ចប់ ទឹកដីខ្មែរ ក៏ប្រឈមនឹងការបាត់បង់ថែមទៀត ហើយធនធានធម្មជាតិ ដូចជារ៉ែ និងព្រៃឈើជាដើម ក៏នឹងត្រូវវិនាសថែមទៀត។


