Coalitics is the politics of coalition.


ទំនាក់ទំនងសេដ្ឋកិច្ចកំពុងរីកចម្រើនរវាង អាមេរិក និង ឥណ្ឌា ដើម្បីទប់ចិន

ទំនាក់ទំនងសេដ្ឋកិច្ចកំពុងរីកចម្រើនរវាង អាមេរិក និង ឥណ្ឌា កាន់តែបានប្រសើរឡើងថែមទៀត បន្ទាប់ពីលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ចប់ដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ិនតោន ជាមួយនឹងការអំពាវឲ្យក្រុមហ៊ុនបច្ចេកវិជ្ជាអាមេរិក ទៅធ្វើការផលិតនៅឥណ្ឌា។ លោក Modi បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាមេរិក ប្រមាណ ១០០០នាក់។

បើឥណ្ឌាស្រូបបានក្រុមហ៊ុនខ្នាតយក្ស ជាពិសេសក្រុមហ៊ុនបច្ចេកវិជ្ជា របស់អាមេរិក និងក្រុមហ៊ុនពីបណ្តាប្រទេសប្រជាធិបតេយ្យរីកចម្រើនជឿនលឿន​ ទៅវិនិយោគនៅឥណ្ឌា នោះឥណ្ឌានឹងក្លាយជាកម្លាំងសាច់ដុំផ្នែកសេដ្ឋកិច្ច ក្នុងតំបន់អាស៊ី។ ម្យ៉ាងទៀត ឥណ្ឌានឹងក្លាយជាសម្ព័ន្ធមិត្តរបស់បស្ចឹមប្រទេស ក្នុងបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ី ទប់ទល់នឹងភាពគឃ្លើនរបស់ចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្យូង ដែលកំពុងមានជម្លោះ។

កំណើនសេដ្ឋកិច្ចរបស់ចិន និងភាពគឃ្លើនរបស់ចិនដើម្បីមានឥទ្ធិពលនយោបាយក្នុងតំបន់អាស៊ី ធ្វើឲ្យជនផ្តាច់ការបានដៃ មិនខ្លាចញញើតក្នុងការកម្ចេចសកម្មជនប្រជាធិបតេយ្យ សកម្មជនសិទ្ធិមនុស្ស និយាយជារួមគឺការបំពានគោលការណ៏ប្រជាធិបតេយ្យ។

ប៉ុន្តែ ការខិតខំរបស់អាមេរិក ក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអូស្ត្រាលី ដែលជាប្រទេសរីកចម្រើនក្នុងតំបន់ គឺជាការខិតខំប្រឹងប្រែង ដើម្បីទប់ភាពគឃ្លើនរបស់ចិន និងភាពផ្តាច់ការរបស់លោក Xi Jinping។ ការស្រូបទាញក្រុមហ៊ុនធំៗទៅផលិតនៅឥណ្ឌា នឹងនាំឲ្យក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក រើការផលិតរបស់ខ្លួនពីចិន ទៅបើករោងចក្រនៅឥណ្ឌា។

Leave a comment