Category: Uncategorized
-
ល្បែងសង្គ្រាមក្នុងមហិច្ឆតាអំណាច

បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសថៃ និង ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា នឹងធ្វើឲ្យសង្គ្រាមថៃ-កម្ពុជាបន្តអូសបន្លាយ។ ក្រោយជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី អំពីសង្គ្រាមថៃ-កម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Bridget Welsh អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nottingham នៃប្រទេសម៉ាឡេស៊ី និយាយជាមួយទូរទស្សន៌សឹង្ហបុរី (Channel News Asia)ថា យន្តការខាងក្រៅទំនងជាមិនអាចផ្តល់ដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនេះទេ។ លោកស្រី អះអាងថា សង្គ្រាមនេះកើតឡើង ដោយសារ បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសថៃ និង ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ហើយពួកគេ នៅមានចេតនាក្នុងការបន្តសង្គ្រាមនេះ ឲ្យនៅអូសបន្លាយ ខណៈដែលអ្នកកាន់អំណាចនៃប្រទេសពីរ មិនអាចដោះស្រាយបញ្ហាចាក់ស្រេះ ក្នុងប្រទេស។ ដោយសារបញ្ហាក្នុងប្រទេសទាំងពីរ ធ្វើឲ្យអ្នកកាន់អំណាចនៃប្រទេសទាំងពីរ គ្មានឆន្ទៈពិតប្រាកដ ក្នុងការអនុវត្តតាមការសម្របសម្រួលពីភាគីខាងក្រៅ។ ភាគីទាំងពីរ នៅបន្តចោទប្រកាន់គ្នាទៅវិញទៅមក អំពីការធ្វើឲ្យបរាជ័យនៃបទឈប់បាញ់ ស្របពេលដែលយន្តការអន្តរជាតិ មានត្រឹមតែ វិធានការការទួត។ អ្នកវិភាគនយោបាយបារាំង / អាមេរិក / អង់គ្លេស / ម៉ាឡេស៊ី អះអាងថា បញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសថៃ និង ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា…
-
គណបក្សនយោបាយជាអ្វី?

គណបក្ស មិនមែនជាអ្នកសាងសង់ ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកទេ។ គឺរដ្ឋាភិបាលទេ ដែលជាអ្នកមានតួនាទីក្នុងការងារទាំងនេះ មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋាភិបាលមានកាតព្វកិច្ចច្រើនជាងហ្នឹងទៀត។ មន្ត្រីគណបក្ស CPP ដែលមិនយល់ច្បាស់ពីរដ្ឋបាលធារណៈ តែងបានអៈអាងថាគណបក្សគេជាអ្នកសាងសង់ ទោះសំណងភាគច្រើនគ្មានគុណភាពក៏ដោយ។ ចុះ គណបក្សនយោបាយជាអ្វី? គណបក្សនយោបាយ គឺជាបណ្តុំនៃក្រុមមនុស្សដែលមានទស្សនៈនយោបាយ មនោគមវិជ្ជានយោបាយ ដូចគ្នា ឬ ស្រដៀងគ្នា ដែលបង្កើតឲ្យបានជាស្ថាប័នមួយគឺគណបក្សនយោបាយ ព្រមជាមួយនឹងការបង្កើតគោលនយោបាយ សំដៅស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបានអំណាចនយោបាយ គឺការដឹកនាំរដ្ឋ។ ដូច្នេះ តួនាទីរបស់គណបក្សនយោបាយ គឺការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន។ ឧទាហរណ៏គណបក្សខ្លះមានគោលនយោបាយប្រឆាំងអំពើពុករលួយ ធានាឲ្យតុលាការឯករាជ្យ ជាដើម។ ទន្ទឹមគ្នានេះដែរ គណបក្សតែងបានជ្រើសរើសឲ្យមានបេក្ខជនល្អៗ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបាននូវការគាំទ្រពីពលរដ្ឋ គណបក្សឈ្នះឆ្នោតនឹងទៅបង្កើតរដ្ឋាភិបាល ហើយក្រោមរូបភាពរដ្ឋាភិបាលនេះហើយ គេនឹងប្រើរដ្ឋបាលសាធារណៈ ដើម្បីអនុវត្តនូវគោលនយោបាយដែលគេបានឃោសនា គឺគេមិនប្រើមន្ត្រីគណបក្ស ឬ រចនាសម្ព័ន្ធគណបក្ស ដើម្បីអនុវត្តតួនាទីភារកិច្ចក្នុងក្របខ័ណ្ឌរដ្ឋបាលសាធារណៈឡើយ។ បើទោះបីជាសមាជិកគណបក្សកាន់អំណាចក៏ដោយ ក្នុងម៉ោងរដ្ឋពួកគេជាបុគ្គលិករដ្ឋ ហើយសមិទ្ធិផលទាំងអស់នោះ គឺជារបស់រដ្ឋដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋ ឬ ប្រាក់កម្ចីបរទេសដែលពលរដ្ឋជាសងបំណុល។
-
ទំនាក់ទំនងសេដ្ឋកិច្ចកំពុងរីកចម្រើនរវាង អាមេរិក និង ឥណ្ឌា ដើម្បីទប់ចិន

ទំនាក់ទំនងសេដ្ឋកិច្ចកំពុងរីកចម្រើនរវាង អាមេរិក និង ឥណ្ឌា កាន់តែបានប្រសើរឡើងថែមទៀត បន្ទាប់ពីលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ចប់ដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ិនតោន ជាមួយនឹងការអំពាវឲ្យក្រុមហ៊ុនបច្ចេកវិជ្ជាអាមេរិក ទៅធ្វើការផលិតនៅឥណ្ឌា។ លោក Modi បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាមេរិក ប្រមាណ ១០០០នាក់។ បើឥណ្ឌាស្រូបបានក្រុមហ៊ុនខ្នាតយក្ស ជាពិសេសក្រុមហ៊ុនបច្ចេកវិជ្ជា របស់អាមេរិក និងក្រុមហ៊ុនពីបណ្តាប្រទេសប្រជាធិបតេយ្យរីកចម្រើនជឿនលឿន ទៅវិនិយោគនៅឥណ្ឌា នោះឥណ្ឌានឹងក្លាយជាកម្លាំងសាច់ដុំផ្នែកសេដ្ឋកិច្ច ក្នុងតំបន់អាស៊ី។ ម្យ៉ាងទៀត ឥណ្ឌានឹងក្លាយជាសម្ព័ន្ធមិត្តរបស់បស្ចឹមប្រទេស ក្នុងបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ី ទប់ទល់នឹងភាពគឃ្លើនរបស់ចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្យូង ដែលកំពុងមានជម្លោះ។ កំណើនសេដ្ឋកិច្ចរបស់ចិន និងភាពគឃ្លើនរបស់ចិនដើម្បីមានឥទ្ធិពលនយោបាយក្នុងតំបន់អាស៊ី ធ្វើឲ្យជនផ្តាច់ការបានដៃ មិនខ្លាចញញើតក្នុងការកម្ចេចសកម្មជនប្រជាធិបតេយ្យ សកម្មជនសិទ្ធិមនុស្ស និយាយជារួមគឺការបំពានគោលការណ៏ប្រជាធិបតេយ្យ។ ប៉ុន្តែ ការខិតខំរបស់អាមេរិក ក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងអូស្ត្រាលី ដែលជាប្រទេសរីកចម្រើនក្នុងតំបន់ គឺជាការខិតខំប្រឹងប្រែង ដើម្បីទប់ភាពគឃ្លើនរបស់ចិន និងភាពផ្តាច់ការរបស់លោក Xi Jinping។ ការស្រូបទាញក្រុមហ៊ុនធំៗទៅផលិតនៅឥណ្ឌា នឹងនាំឲ្យក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក រើការផលិតរបស់ខ្លួនពីចិន ទៅបើករោងចក្រនៅឥណ្ឌា។
-
មានជម្លោះនយោបាយ គឺ គ្មានសន្តិភាព

ជម្លោះនយោបាយជាអចិន្ត្រៃយ៏ ដែលបង្កហេតុ ឬ បង្កើតឡើងដោយអ្នកកាន់អំណាច ដើម្បីវាយកម្ទេចគួប្រកួតប្រជែងដ៏មានសក្តានុពល គឺជាទម្រង់ដ៏អាក្រក់នៃការប្រកួត ដើម្បីទៅដឹកនាំប្រទេស។ ទម្រង់ដ៏អាក្រក់នៃការប្រកួតនេះ មិនបានធ្វើឲ្យគ្រប់ភាគីស្ងប់ចិត្តឡើយ។ លើសពីនេះទៅទៀត ការវាយកម្ចេចគូប្រកួត ឲ្យរត់ខ្ចាត់ខ្ចាយ គឺជាការបំផ្លាញសន្តិភាព។ ជាការបំផ្លាញសន្តិភាព ដោយហេតុថា អ្នកនយោបាយរងគ្រោះទាំងនោះ នឹងធ្វើការតស៊ូមតិតបតវិញ។ ការវៃប្រហារទៅ និងការតបតមក ដែលកាន់តែក្តៅឡើងៗ នឹងធ្វើឲ្យប្រជារាស្ត្ររលាក ឬ រងទុក្ខទោស។ ជាសរុបមក ជម្លោះនយោបាយ គឺធ្វើឲ្យគ្មានសន្តិភាព គ្មានស្ថេរភាព គ្មានយុត្តិធម៌។ កក្តាអស់ទាំងនេះហើយ នឹងធ្វើឲ្យប្រទេសជាតិចុះខ្សោយ ហើយប្រទេសជិតខាង ងាយនឹងកេងយកប្រយោជន៏ ដើម្បីជាតិសាសន៏គេ ហើយប្រទេសមហាអំណាចធំៗ ក៏នឹងចូលមកលូកដៃ ដើម្បីផលប្រយោជន៏គេដែរ។ ចុងបញ្ចប់ ទឹកដីខ្មែរ ក៏ប្រឈមនឹងការបាត់បង់ថែមទៀត ហើយធនធានធម្មជាតិ ដូចជារ៉ែ និងព្រៃឈើជាដើម ក៏នឹងត្រូវវិនាសថែមទៀត។
-
EBA និង អធិបតេយ្យ

EBA មិនរំលោភអធិបតេយ្យប្រទេសណាមួយទេ ហើយក៏មិនត្រូវការឲ្យប្រទេសណាមួយយកអធិបតេយ្យទៅដោះដូរ ដើម្បីបានភាពអនុគ្រោះពន្ធ EBA នោះទេ។ ប៉ុន្តែអ្វីដែលជាតម្រូវការនោះ គឺការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ EBA (Everything but Arms) អ្វីទាំងអស់លើកលែងអាវុធ គឺជាគោលនយោបាយលើកលែងពន្ធនាំចូល ដែលសហភាពអឺរ៉ុប ផ្តល់ជូនប្រទេសអភិវឌ្ឍន៏តិចតួច ដូចជាកម្ពុជាជាដើម អាចនាំទំនិញទៅលក់នៅអឺរ៉ុប ដោយមិនបាច់បង់ពន្ធនាំចូល។ គោលនយោបាយនេះ នាំឲ្យក្រុមហ៊ុនវិនិយោគមួយចំនួន មករកស៊ីនៅប្រទេសក្រីក្រ ហើយនាំទំនិញទៅអឺរ៉ុប។ ប្រទេសជាច្រើនចង់បានគោលនយោបាយនេះ រួមមានថៃ និងវៀតណាមជាដើម។ ថៃ និងវៀតណាម មានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជា គេនៅចង់បានគោលនយោបាយនេះ ហេតុអ្វីអ្នកក្តាប់អំណាចកម្ពុជា មិនបំពេញល័ក្ខខ័ណ្ឌ ដើម្បីបន្តទទួលបាន EBA។ បាត់ ២០%ហើយ នៅតែមិនកែខ្លួន។ ជាការពិតណាស់ សហភាពអឺរ៉ុប មិនត្រូវការឲ្យកម្ពុជាយកអធិបតេយ្យជាតិ ទៅដោះដូរដើម្បីបន្តទទួលបាន EBA នោះទេ។ ប៉ុន្តែគេត្រូវការឲ្យមេដឹកនាំកម្ពុជា គោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ពលរដ្ឋអឺរ៉ុប ក៏មិនគាំទ្រដែរ ពីព្រោះសិទ្ធិមនុស្ស គឺជាតម្លៃជាសកលរបស់មនុស្ស ហើយកម្ពុជា ក៏ជាសមាជិក នៃកតិកាសញ្ញា…
-
ឧត្តមគតិ និង ការចុះចូល

អ្នកនយោបាយប្រជាធិបតេយ្យ ចូលធ្វើសកម្មភាពក្នុងឆាកនយោបាយ ដោយផ្នែកទៅលើឆន្ទៈ ចង់កែប្រែស្ថានភាពសង្គមឲ្យបានល្អប្រសើរ។ ក្នុងន័យនេះ អ្នកទាំងនយោបាយទាំងនោះ តែងមានឧត្តមគតិជាតិច្បាស់លាស់។ ប៉ុន្តែជាអកុសល មានអ្នកនយោបាយ ដែលជ្រោកក្រោមផ្លាកប្រជាធិបតេយ្យខ្លះ បែរជាលះបង់ឧត្តមគតិដើមរបស់ខ្លួន នៅក្នុងរដូវកាលបោះឆ្នោតម្តងៗ ដើម្បីផលប្រយោជន៏អ្វីមួយ។ ទង្វើបែបនេះ មិនប្រកបដោយគុណធម៌ សីលធម៌ទេ។
-
ប្រជាធិបតេយ្យ

ក្នុងបរិបទសកល ប្រជាធិបតេយ្យមានប្រភពពីប្រទេសក្រិក តាំងពីជាងពីរពាន់ឆ្នាំមុន។ ពាក្យប្រជាធិបតេយ្យ (democracy) មកពីពាក្យក្រិក demokratia ដែល demos មានន័យថាប្រជាជន និង kratia មានន័យថាអំណាច។ ដោយខ្លី ប្រជាធិបតេយ្យ គឺអំណាចរបស់ប្រជាពលរដ្ឋ ដឹកនាំដោយប្រជាពលរដ្ឋ។ ចំណែកឯ អ្នកវិទ្យាសាស្រ្តនយោបាយឲ្យនិយមន័យ លិទ្ធិប្រជាធិបតេយ្យថាជាប្រព័ន្ធដឹកនាំរដ្ឋមួយ ដែលអំណាចនយោបាយឋិតនៅលើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនដោយផ្ទាល់ ឬដោយប្រយោល តាមរយៈទំរង់សំខាន់បីយ៉ាងគឺៈ ការចូលរួម ការប្រកួតប្រជែង និងសិទ្ធិសេរីភាព។ ជាសមញ្ញ ប្រជាធិបតេយ្យ មានន័យថា ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដោយផ្ទាល់ក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់ពួកគាត់។ ក្នុងប្រព័ន្ធប្រជាធិបតេយ្យ ការធ្វើសេចក្តីសម្រេចចិត្តអំពីការដឹកនាំប្រទេសមិនស្ថិតនៅលើតែបុគ្គលណាម្នាក់ទេ។ ប្រព័ន្ធនេះប្រមូលផ្តុំនូវគំនិត ទស្សនៈ យោបល់ របស់ប្រជាពលរដ្ឋទាំងអស់ ហើយធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើទស្សនៈយោបល់ទាំងអស់នោះ។ សរុបមក ធាតុសំខាន់ចម្បងនៃលិទ្ធិប្រជាធិបតេយ្យគឺការបោះឆ្នោត។ ការបោះឆ្នោតជាការផ្តល់អំណាចដល់ប្រជាពលរដ្ឋ។ ការបោះឆ្នោតនឹងមានប្រយោជន៏ដល់ការរាំងខ្ទប់បុគ្គលណាមួយ និង/ឬ ក្រុមណាមួយពីការរំលោភអំណាច និងការកាន់អំណាចគ្មានទីបញ្ចប់។
-
នយោបាយ

ជាទូទៅ នយោបាយ គឺជាដំណើរការនៃការដឹកនាំ គ្រប់គ្រងរដ្ឋនិងស្ថាប័ននយោបាយដ៏ទៃទៀត។ នយោបាយកើតឡើងនៅពេលដែលប្រជាពលរដ្នមានការខ្វែងគំនិតគ្នាអំពីបញ្ហាអ្វីមួយ ហើយដែលទាមទាមឲ្យមានដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ ព្រមជាមួយគ្នានេះដែរ នយោបាយ មាននិយមន័យជាច្រើនផ្សេងទៀត រាប់ចាប់តាំងពីទិដ្ឋភាពនៃរស់នៅប្រចាំថ្ងៃ រហូតដល់កំរិតរដ្ឋនិងរដ្នាភិបាល ព្រមទាំងការប្រគួតប្រជែងនៃគណបក្សនយោបាយ។ លោក Harold Lasswell បានឲ្យនិយមន័យ នយោបាយ ថាជាវិទ្យាសាស្ត្រនៃការកំណត់ថាតើអ្នកណានឹងទទួលបានអ្វី នៅពេលណា និងដោយរបៀបណា។ ដូច្នេះ នយោបាយ គឺជាដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តជារួម ជាសមូហភាព ដែលជាទូទៅធ្វើឡើងដោយរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ដើម្បីគ្រប់គ្រងបែងចែកធនធានសាធារណៈ តាមរយៈការបង្កើតច្បាប់ និងបទបញ្ញត្តិនានា ហើយរដ្នាភិបាលយកច្បាប់និងបទបញ្ញត្តិទាំងនោះទៅអនុវត្ត ដើម្បីឲ្យសង្គមជាតិដំណើរការបានល្អ។

